ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងជំរុញលចនាទេសចរក្នុងស្រុកនិងជួយគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន ————————————————————— ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦ នៅខេត្តកំពតបានបញ្ចាប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ថ្មីដ៏មានអត្ថន័យ និងអត្ថប្រយោជន៍មួយនេះ នឹងត្រូវបិទបញ្ចប់នៅរាជធានីភ្នំពេញវិញនៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ។ ហើយបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង នឹងត្រូវបន្តធ្វើជារៀងរាល់ឆ្នាំ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក គាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន។ ថ្លែងក្នុងពិធីបិទព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង ២០២៦ នៅខេត្តកំពត នាល្ងាចថ្ងៃទី៤ ខែតុលាឆ្នាំ២០២៦ នៅបរិវេណឆ្នេរកម្សាន្តមាត់ព្រែកកំពង់បាយ ខាងមុខរូបសំណាកប្រអប់ដៃសុភមង្គល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីបំផុសស្មារតីស្នេហារជាតិ មាតុភូមិ…
Category: ព័ត៌មានសេដ្ឋកិច្ច
មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos)
មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ចុះស្រាវជ្រាវ និងប្រមូលសំណាកទំនិញគ្រឿងសំណង់ និងគ្រឿងបន្លាស់ម៉ូតូ ដើម្បីទប់ស្កាត់សារធាតុពុលអាសបេស្តុស (Asbestos) ———————————————————— ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង ( ក ប ប ) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ…
បេតុងជាច្រើនខ្សែ កំពុងលើកកម្ពស់ភូមិឋាន និងជីវភាពរស់នៅពលរដ្ឋស្រុកជុំគិរី ខេត្តកំពត
ផ្លូវបេតុងជាច្រើនខ្សែ កំពុងលើកកម្ពស់ភូមិឋាន និងជីវភាពរស់នៅពលរដ្ឋស្រុកជុំគិរី ខេត្តកំពត ———————————————————- ——————————————————— កំពត៖ គម្រោងកសាងផ្លូវបេតុងអាមេរបស់មូលនិធិឃុំឆ្នាំ២០២៦ នៅស្រុកជុំគិរី ខេត្តកំពត បានលេចចេញជារូបរាងបណ្តើរៗហើយ ក្នុងនោះមានដូច ផ្លូវបេតុងអាមេនៅភូមិធ្មា ឃុំច្រេស ភូមិព្រៃយ៉ាត់ ឃុំស្រែក្នុង និងផ្លូវបេតុងអាមេនៅភូមិធ្លោកយ៉ុល ឃុំស្រែសំរោង ដែលបាននិងកំពុងជួយកែលម្អការតភ្ជាប់ក្នុងមូលដ្ឋាន និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះតំណាងអាជ្ញាធរឃុំទាំងបីបានលើកឡើងថា ផ្លូវបេតុងទាំងនេះជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ព្រោះបានតភ្ជាប់តំបន់លំនៅដ្ឋានទៅកាន់តំបន់កសិកម្ម ទីផ្សារ និងសេវាសាធារណៈ ខណៈការមានផ្លូវល្អបានជួយកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូន ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន។ អាជ្ញាធរឃុំក៏បានប្តេជ្ញាបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់…