អាជ្ញាធរខេត្តកំពតបន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋជាង ៤រយគ្រួសារក្នុងភូមិចំនួន ៧នៃស្រុកជុំគិរី ————————————————————— ក្បាលដីប៉ាន់ស្មានក្នុងខេត្តកំពតសរុបប្រមាណ ៧៨៤ ០៦៤ក្បាលដីត្រូវបានមន្ទីរជំនាញវាស់វែងបញ្ចប់ ហើយបានចេញបណ្ណកម្មសិទ្ធចែកជូនដល់ដៃប្រជាពលរដ្ឋទូទាំងខេត្តបានប្រមាណ ៦២៣ ៧២៤បណ្ណរួចមក អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ បានបន្តចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋជាង ៤រយគ្រួសារ ស្មើនឹង ជិត ៦រយបណ្ណជូនពលរដ្ឋក្នុងស្រុកជុំគិរី។ ខណៈអាជ្ញាធរ និងមន្ទីរជំនាញកំពុងពន្លឿនលើកិច្ចការងារចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋដែលនៅសេសសល់ឱ្យរួចរាល់នៅចុងឆ្នាំ២០២៦។ ————————————————————– ពលរដ្ឋចំនួន ៤២៥គ្រួសារ ដែលរស់នៅក្នុងភូមិចំនួន៧ នៃស្រុកជុំគិរី រួមមាន៖ ភូមិដំណាក់ឈើក្រំ ភូមិព្រៃឃ្ជាយ ឃុំស្នាយអញ្ជិត ភូមិត្រពាំងវែង…
Category: ព័ត៌មានជាតិ
ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក
ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក —————————————————– ខេត្តកំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកញ្ញា…
កឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត
ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត —————————————————— ខេត្តកំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៤ គ្រួសារ នៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ ក្នុងឱកាសនោះ ឯកឧត្តមបាន នាំយកអំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកា ចែកជូនប្រជាពលរដ្ឋទាំង…
ករណីហូប«ត្រីស្ទក់» អ្នកនាំពាក្យស្នើពលរដ្ឋបង្កើនការស្វែងយល់ពីប្រភេទត្រីកម្រឬកំពុងរងគ្រោះថ្នាក់មុនយកមកបរិភោគ
ករណីហូប«ត្រីស្ទក់»៖ អ្នកនាំពាក្យស្នើពលរដ្ឋបង្កើនការស្វែងយល់ពីប្រភេទត្រីកម្រឬកំពុងរងគ្រោះថ្នាក់មុនយកមកបរិភោគ —————————————————— ( ភ្នំពេញ) ជុំវិញមានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានណែនាំឱ្យសាធារណៈជនប្រុងប្រយ័ត្ន និងស្វែងយល់ពីប្រភេទត្រី ថាតើត្រីនោះស្ថិតក្នុងប្រភេទសត្វកម្រឬប្រភេទកំពុងរងគ្រោះថ្នាក់ដែរឬទេ មុនយកមកបរិភោគ។ ជាជាងការបន្តដេញដោលលើករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា៖«យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា»។ ពោលការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ…
អាជ្ញាធរខេត្តកំពត បន្តដាំកូនត្នោត ៣ពាន់ដើមបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាស ក្រោយដាំបាន ១ម៉ឺន៧ពាន់ដើមនៅស្រុកកំពង់ត្រាច
អាជ្ញាធរខេត្តកំពត បន្តដាំកូនត្នោត ៣ពាន់ដើមបន្ថែមតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកបន្ទាយមាស ក្រោយដាំបាន ១ម៉ឺន៧ពាន់ដើមនៅស្រុកកំពង់ត្រាច ——————————————————— (ខេត្តកំពត ) អាជ្ញាធរខេត្តកំពត បានបន្តដាំកូនត្នោតចំនួន ៣.០០០ដើម តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដើម្បីចូលរួមលើកកម្ពស់បរិស្ថានបៃតង និងអភិរក្សមរតកវប្បធម៌ជាតិ។ ការដាំលើកនេះធ្វើឡើងបន្ទាប់ពីខេត្តកំពតបានដាំកូនត្នោតចំនួន ១៧.០០០ដើម ចំនួន៣លើករួចមកហើយ នៅស្រុកកំពង់ត្រាច ក្នុងឆ្នាំ២០២២ ឆ្នាំ២០២៣ និងឆ្នាំ២០២៤។ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តកំពត…
តំណាងរាស្ត្រមណ្ឌលខេត្តកំពត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ចុះជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ
តំណាងរាស្ត្រមណ្ឌលខេត្តកំពត រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ចុះជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ——————————————- កំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា រួមជាមួយអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទចំណុះជើងវត្តថ្មី នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំជួសជុលផ្លូវលំមួយខ្សែប្រវែង ៤០០ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម វ៉ាន់ ដារ៉ា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់…
មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល
មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល ————————————————————- ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការដែលបានបំរើការងារក្នុងខេត្តកំពតប្រមាណជាង ១ពាន់ ៤នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារ ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណចំពោះការបំរើជាតិ បំរើពលរដ្ឋ តាមជំនាញ និងតួនាទីរៀងខ្លួន។ ការផ្តល់ជូននេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលជាការដឹងគុណ ក៏ដូចជាជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញតួនាទីបន្តទៀតដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា។ ————————————————————- នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកចំនួន៥ គឺរដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលស្រុកអង្គរជ័យ…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd.…