មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល

មន្ត្រីរាជការខេត្តកំពតជាង ១ពាន់ ៤រយនាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារដែលផ្តល់ដោយរាជរដ្ឋាភិបាល ————————————————————- ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការដែលបានបំរើការងារក្នុងខេត្តកំពតប្រមាណជាង ១ពាន់ ៤នាក់បន្ថែមទៀតបានទទួលការបំពាក់មេដាយការងារ ដើម្បីលើកទឹកចិត្ត និងតបស្នងសងគុណចំពោះការបំរើជាតិ បំរើពលរដ្ឋ តាមជំនាញ និងតួនាទីរៀងខ្លួន។ ការផ្តល់ជូននេះគឺជាការគិតគូរយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលជាការដឹងគុណ ក៏ដូចជាជំរុញឱ្យមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញតួនាទីបន្តទៀតដើម្បីបំរើជាតិ និងប្រជាជនកម្ពុជា។ ————————————————————- នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់មេដាយការងារជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកចំនួន៥ គឺរដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលស្រុកអង្គរជ័យ…