កងរាជអាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់ 

កងរាជអាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់

—————————————————-

​ខេត្តកែប៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប និងមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកែប កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកអាវុធដោយខុសច្បាប់យ៉ាងទាន់ពេលវេលា។
​

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកែប ដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង បានចុះបង្ក្រាបករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយមានកិច្ចសហការជាមួយជំនាញកងរាជអាវុធហត្ថខេត្តកំពត ក្នុងការឆែកឆេរកន្លែងស្នាក់នៅ។
​ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ (ជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់) ព្រមទាំងដកហូតវត្ថុតាងអាវុធវែង និងខ្លីមួយចំនួន នាំមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីសាកសួរស្រាវជ្រាវរកប្រភពអាវុធ។
​វិ
​ជនសង្ស័យត្រូវចាត់ការតាមផ្លូវច្បាប់ឈ្មោះ WU YANWEI ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ (គ្មានលិខិតឆ្លងដែន) ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
​

ចំណែកឯជនពាក់ព័ន្ធ ៤នាក់ទៀត៖ ត្រូវបាន លោក លុយ ទីហួរ ព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការអប់រំ និងឱ្យវិលត្រឡប់ទៅផ្ទះវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *