មានលុយជាង១ ម៉ឺនរៀលចូលខារ៉ាអូខេ កម្មង់ស្រាហនុមានទឹកខ្មៅ ហៅស្ត្រី៥នាក់អង្គុយផឹកកំដរ ស្រវឹងជោគជាំបង្កបញ្ហា

មានលុយជាង១ ម៉ឺនរៀលចូលខារ៉ាអូខេ កម្មង់ស្រាហនុមានទឹកខ្មៅ ហៅស្ត្រី៥នាក់អង្គុយផឹកកំដរ ស្រវឹងជោគជាំបង្កបញ្ហា

ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ ព្រំម ពិសិដ្ឋ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ ទិញលក់រថយន្ត ទីកន្លែងកំណើត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ ៤៦A ផ្លូវ២៧៨ ភូមិ៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលប្រព្រឹត្តបទល្មើសជាក់ស្តែង ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ នៅត្រង់ចំណុចបន្ទប់ខារ៉ាអូខេ មួយកន្លែង ស្ថិតនៅក្រុងសៀមរាប កាលពីវេលាម៉ោង១និង០០នាទី រំលងអាធ្រាត ត្រូវបាននគរបាលចុះឃាត់ខ្លួនយកទៅធ្វើការសាកសួរ។

ចំពោះករណីនេះ ក្រោយពីកិច្ចប្រតិបត្តិការ និងការសាកសួរបានបញ្ចប់ លោកឧត្ដមសេនីយ៍ទោហួត សុធីស្នងការខេត្តសៀមរាប មិនលើកលែងជាដាច់ខាត និងបញ្ជាឲ្យមន្ត្រីជំនាញត្រូវតែកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះសមត្ថកិច្ចដកហូត
វត្ថុតាងរួមមាន៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១សន្លឹក, នាឡិការដៃ ចំនួន ១, ទូរសព្ទដៃចំនួន ២គ្រឿង ម៉ាក SAMSUNG ពណ៌ខ្មៅ ផ្ទុកស៊ីមកាតលេខៈ 015 69 38 39 PassWord: 999999 និងម៉ាក SAMSUNG ពណ៌ខ្មៅ ពុំមានស៊ីកាត និងពុំមានលេខ PassWord រួមទាំងអាវុខ្លី ១ដើម ម៉ាក PRAHA  លេខZ516620 បង់អាវុធចំនួន១ និងគ្រាប់អាវុធចំនួន៤២គ្រាប់(ក្នុងបង់ ៣គ្រាប់), ប្រាក់ចំនួន ១៥៤០០រៀល, ថ្នាំគ្រាប់ពណ៌ខៀវ ចំនួ២គ្រាប់,  បារី ១កញ្ចប់, ដែក កេះចំនួន១ ទឹកអប់ ១ដប និងប៊ិច១ដើម។

សូមបញ្ជាក់ផងដែរ ករណីនេះមិនបណ្ដាលឲ្យមានរបួសស្នាមដល់ជនណានោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *