ករណីលួចបូមប្រេង និងលួចទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ពេលយប់បានកក្រើកឡើង ខណៈមានពលរដ្ឋមួយចំនួនបានលើកស្រដៀងៗគ្នាថា ករណីលួចមិនមែនទើបតែមាននាពេលនេះទេ

ករណីលួចបូមប្រេង និងលួចទ្រព្យសម្បត្តិរបស់អ្នកធ្វើដំណើរឆ្លងកាត់ខេត្តពោធិ៍សាត់ពេលយប់បានកក្រើកឡើង ខណៈមានពលរដ្ឋមួយចំនួនបានលើកស្រដៀងៗគ្នាថា ករណីលួចមិនមែនទើបតែមាននាពេលនេះទេ

—————————————————-

(ខេត្តពោធិសាត់ ) ជាមួយគ្នាពោលអំពើលួច វ៉ៃប្លន់តៃកុងឡានដែលឈប់សម្រាកនៅកំណាត់ផ្លូវជាតិលេខ៥ ជាផ្លូវក្រវ៉ាត់ក្រុងពោធិ៍សាត់ បានកើតឡើងជាយូរមកហើយ ប៉ុន្តែពួកគេថាហាក់មិនមានការបង្រ្កាបសោះ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថា តើសមត្ថកិច្ចខេត្តពោធិ៍សាត់ដឹងលឺ និងបានចាត់វិធានការយ៉ាងណាខ្លះជុំវិញការព្រួយបារម្ភរបស់ពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ខេត្តនេះ? លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានប្រាប់វិទ្យុវាយោដោយខ្លីថា សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ មិនបណ្តោយឱ្យអ្នកប្រព្រឹត្ដអំពើល្មើសបន្តសកម្មភាពទៀតនោះទេ។

គួរឱ្យដឹងថាទាក់ទងនឹងករណីលួចបូមប្រេងរថយន្ដ មានស្ដ្រីម្នាក់ដែលអះអាងថាខ្លួនជាជនរងគ្រោះ បានប្រើពាក្យសម្ដីធ្ងន់ៗលើបណ្ដាញសង្គមរបស់ខ្លួនថា “អ្នកពោធិ៍សាត់មារយាទអន់ ពូជចោរ។” ក្រោយការបញ្ចេញមតិបែបនេះដោយសារតែខឹងខ្លាំងពេក រដ្ឋបាលខេត្ដពោធិ៍សាត់បានចេញប្រតិកម្ម និងបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់លើស្ដ្រីរូបនេះ ព្រោះមិនអាចទទួលយកបានការប្រមាថធ្ងន់ធ្ងរដល់អ្នកខេត្ដពោធិ៍សាត់។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ អយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់បានសម្រេចចោទប្រកាន់ស្រ្តីដដែលពីបទ “ញុះញង់ឱ្យមានការរើសអើង”។

ទោះជាយ៉ាងណា សាធារណមតិយល់ថា ស្រ្តីរូបនោះបានទទួលទោសហើយ នៅឡើយតែក្រុមជនល្មើស។ ការរិះគន់របស់អ្នកដំណើរ ឬប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ ក៏អាចជាសញ្ញាព្រមានដ៏មានតម្លៃមួយសម្រាប់អាជ្ញាធរ។ ប្រសិនបើមានមនុស្សជាច្រើនរាយការណ៍អំពីបញ្ហាអសន្តិសុខនៅទីតាំងដូចគ្នា គួរយកព័ត៌មាននោះទៅវាយតម្លៃហានិភ័យ និងពង្រឹងការការពារសន្តិសុខសាធារណៈ ជាជាងផ្តោតតែលើការរកអ្នកដែលនិយាយមិនសមរម្យ។

ក្នុងន័យនេះសាធារណជន ពិសេសប្រជាពលរដ្ឋដែលអះអាងថាជាអ្នករស់នៅខេត្តពោធិ៍សាត់ បានលើកឡើងតាមបណ្តាញសង្គមស្នើឱ្យអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងសន្តិសុខតាមដងផ្លូវ ជាពិសេសតំបន់ឈប់សម្រាក និងទីតាំងដែលមានការត្អូញត្អែរអំពីការលួចទ្រព្យសម្បត្តិ ដោយគួរបង្កើនការល្បាត កាមេរ៉ាសុវត្ថិភាព ភ្លើងបំភ្លឺ និងប្រព័ន្ធទទួលពាក្យបណ្តឹងពីអ្នកដំណើរ ដើម្បីរកឱ្យឃើញ ៕

សហការី

Leave a Reply

Your email address will not be published. Required fields are marked *