ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក

ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក


ឯកឧត្ដមវ៉ាន់ ដារ៉ា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាខ្វះខាតនៅស្រុកឈូក
—————————————————–

ខេត្តកំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអណ្តូងទឹកស្អាតចំនួន ៣ នៅឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។

ការដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតទាំង ៣ នេះ នឹងរួមចំណែកផ្តល់ប្រភពទឹកស្អាតសម្រាប់បរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃ ជួយលើកកម្ពស់អនាម័យ និងសុខភាព ព្រមទាំងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ១០នាក់ ដើម្បីជួយសម្រាលការលំបាក និងបន្ទុកក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយដែលបានផ្តល់ជូន រួមមាន អង្ករ ១០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង សារុង និងសៀវភៅ ព្រមទាំងសម្ភារ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនទៀត។

ការចុះបំពេញបេសកកម្មរបស់ឯកឧត្តមតំណាងរាស្ត្រនាពេលនេះ គឺជាការរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្របតាមតួនាទី និងការយកចិត្តទុកដាក់របស់តំណាងរាស្ត្រចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *