មនុស្សចំនួន៨នាក់ត្រូវបាន ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនពីបទ ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទំងន់ទោស ក្រោយពីបានកាប់បំផ្លាញដើមត្នោតដែលមានអាយុកាល១៧០ឆ្នាំ នៅឯស្រុកកំពង់ត្រាច

មនុស្សចំនួន៨នាក់ត្រូវបាន ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនពីបទ ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទំងន់ទោស ក្រោយពីបានកាប់បំផ្លាញដើមត្នោតដែលមានអាយុកាល១៧០ឆ្នាំ នៅឯស្រុកកំពង់ត្រាច

—————————————————–

   (ខេត្តកំពត ) បគ្គលិករបស់អគ្គីសនីទូកមាសដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ :

១ ឈ្មោះ បុលចំរុង ភេទប្រុស អាយុ ៤២ឆ្នាំ

២ឈ្មោះ ព្រហ្មចាន់ ថវិការ ភេទប្រុសអាយុ ៣៩ឆ្នាំ

៣ឈ្មោះ គីវាសនា ភេទប្រុស អាយុ ៣៤ឆ្នាំ

៤ ឈ្មោះ ជីមរតនា ភេទប្រុស អាយុ៣៤ឆ្នាំ

៥ឈ្មោះ ជិនចំណាប់ ភេទប្រុសអាយុ ៣៣ឆ្នាំ

៦ ឈ្មោះ រ៉េត ចិន ភេទប្រុស អាយុ ២៩ឆ្នាំ

៧ ឈ្មោះ ខៀវសុណា ភេទប្រុសអាយុ ៤៥ឆ្នាំ

៩ ឈ្មោះ នឹមណាក់ ភេទប្រុសអាយុ ២៧ឆ្នាំ ។

ជុំវិញរឿងនេះ បុគ្គលិកអគ្គីសនីទូកមាសមានគ្នាចំនួន ៨នាក់កាលពីថ្ងៃទី ១៩ន ខែ សីហា ឆ្នាំ ២០២៦បានទៅកាប់បំផ្លាញ់ដើមត្នោតជាច្រើនដើម ដែលស្ថិតនៅចំណុចផ្លូវប៉េតុង បត់ចូលវត្តអង្គជុំព្រៃ ស្ថិតនៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាចខេត្តកំពត ។

ជុំវិញបញ្ហានេះ ប្រភពគណ:កម្មការវត្ត និងព្រះព្រះសង្ឃ នៅថ្ងៃទី ២០ ខែសីហា បានឱ្យអច្ឆរិយកីឡាដឹងថា នៅថ្ងៃកើតហេតុគេឃើញមានបុគ្គលិក អគ្គីសនីទូកមាសមួយក្រុមបានមកកាន់បំផ្លាញ ដើមត្នោតជាច្រើនដើម ដោយមិនបានសុំការអនុញ្ញាតិ ពីព្រះចៅអធិការឡើយ ។ ប្រភពដដែលបានបន្តថា ដើមត្នោតដែលបានកាប់ចោលនេះ គឺមានអាយុកាលប្រហែល ១៧០ឆ្នាំ គឺចាប់តាំងពី ការកសាងវត្តនេះម្លេស ។

បញ្ហានេះត្រូវបានមហាជនក៍ដូច ជាព្រះចៅអធិការវត្ត មានការប្រត្តិកម្មយ៉ាងខ្លាំង និងសែនសោកស្តាយជាទីបំផុត ។

បន្ទាប់មកនៅថ្ងៃខែឆ្នាំដដែល ដំណឹងនេះបានលឺទៅដល់អភិបាលខេត្តកំពត លោកក៍បានចង្អុរបង្ហាញ មកកាន់មន្ត្រីពាក់ព័ន្ធឱ្យកោះហៅជនសង្ស័យ ទាំងនោះមកធ្វើការសាកសួរ រួចក៍ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការនគរបាលខេត្តកំពតតែម្ដង រួចបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពតដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ។

ជុំវិញរឿងនេះ នៅល្ងាចថ្ងៃទី ២៣ ខែឆ្នាំដដែល ភ្នាក់ងារយើងបានទំនាក់ទំនងទៅកាន់អ្នកនាំពាក្យរបស់សាលាដំបូង ខេត្តកំពត បានផ្ដល់ព័ត៌មានថា ពិតជាមានការឃាត់ខ្លួនបុគ្គលិកចំនួន៨នាក់ ពេលនេះកំពុងតែសាកសួរតាមនិតិវិធី ។

សូមបញ្ជាក់ផងដែរថា ក្រមព្រហ្មទណ្ឌ មាត្រា ៤១០ និង៤១១ បទធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នៃក្រមនេះត្រូវផ្តន្ទាទោស ដាក់ពន្ធធនាគា ពី២ឆ្នាំ រហូតដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល រហូតដល់ ១០លានរៀល នៅក្នុងករណី ដូចតទៅ:

១ កាលបើបទនេះល្មើសនេះ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋាន:ចារី សហចារី អ្នកផ្ដើមគំនិតឬ ជាអ្នករួមសមគំនិត ។

២ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋាន ។

៣ កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងសម្រាប់តម្កល់មូលនិធិតម្លៃទំនិញឬសម្ភារ: ។

៤កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជនដល់សំណង់គ្រឹស្ថាន សាធារណ: ឬផ្លូវសាធារណ: ។

៥កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចដំណាំឬកសិផល

៦ កាលបើបទល្មើសនេះ បានប្រព្រឹត្ត នាំឱ្យខូចបង្គោលព្រំដែន អន្តរជាតិនៃព្រះរាជជាណាចក្រកម្ពុជា ។

Leave a Reply

Your email address will not be published. Required fields are marked *